ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីថ្ងៃទី០១ វិច្ឆិកា នេះតទៅ
ភ្នំពេញ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីថ្ងៃទី០១ វិច្ឆិកា នេះតទៅហើយ។ ការបង់ប្រាក់ នឹងត្រូវធ្វើឡើង តាមតាមចម្ងាយជាក់ស្តែង។
ឧទាហរណ៍ ចម្ងាយ “ភ្នំពេញ-ក្រុងព្រះសីហនុ “
បង់ ១២ដុល្លារ (បានចុះតម្លៃមក ៨០%) យានយន្ត Type “A”៖
១. រថយន្តប្រភេទគ្រួសារ ៧កៅអី ចុះក្រោម
២. រថយន្តផ្ទុកទំនិញ ក្រោម ២តោន
៣. ទោចក្រយានយន្តកម្លាំង ចាប់ពី ៥០០cc ឬ ២៧kW ឡើង មានបិតលតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។
តារាងកម្រៃលម្អិតត្រូវគិតជាគីឡូម៉ែត តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិតនៅតាមផ្ទាងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។
រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖
– ផ្លាកលេខសម្គាល់ យានយន្ត
– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព
– កាតព្វកិច្ចផ្សេងៗតាមផ្លូវច្បាប់ដែលបានកំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។