ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ អាច​ចុះ​ត្រជាក់​ដល់ ១៧​អង្សា​សេ​, ចាប់ពី​ថ្ងៃទី​២-៨ ខែវិច្ឆិកា​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២-៨ ខែតុលា ឆ្នាំ​២០២២​។​

​ក្រសួង​បញ្ជាក់ថា ក្នុងអំឡុង​មួយ​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ប្រទេស​ចិន​) និង​ខ្យល់​បក់​មកពី​ទិសឦសាន​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C
* មិនមាន​ភ្លៀង​ធ្លាក់​។ បើ​មាន​ក៏​តិចតួច​តែប៉ុណ្ណោះ ។​

២៖​តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* មិនមាន​ភ្លៀង​ធ្លាក់​។ ចាប់ពី​ថ្ងៃទី​២-៤ ខែវិច្ឆិកា ធាតុអាកាស​នឹង​អាច​ចុះ​ត្រជាក់​នៅពេល​ព្រឹក នៅ​បណ្ត​ខេត្ត​មួយចំនួន​មាន​៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៧-១៨ °C​។​

៣៖​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា​មាន​ពី ៣១-៣៣ °C
* មិនមាន​ភ្លៀង​ធ្លាក់​។ បើ​មាន​ក៏​តិចតួច​តែប៉ុណ្ណោះ​។​

​ក្រសួង​សូម​អំពាវនាវ​ដល់​បង​ប្អូន មានការ​ប្រុងប្រយ័ត្ន ចំពោះ​ធាតុអាកាស​ចុះ​ត្រជាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close