ប្រគុំ​តន្ត្រី នៅ​កុង​ហ្គោ ស្លាប់​និង​របួស ជិត​២០ ដោយ​ប្រជ្រៀត​ជាន់​លើ​គ្នា​

សារព័ត៌មាន Times of India បាន​ផ្សាយ​ថា មាន​ករណី​ប្រជ្រៀត​ជាន់​លើ​គ្នា​កើតឡើង​នៅ​ថ្ងៃទី ៣០​ខែតុលា (​ពេលវេលា​ក្នុង​តំបន់​) ក្នុងពេលដែល​មានការ​ប្រគុំ​តន្ត្រី​មាន​តារា​ល្បី​មកពី​ទ្វីបអាហ្វ្រិក Fally Ipupa ចូលរួម ។ ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​នោះ​បណ្តាលឱ្យ​ស្លាប់ ១១​នាក់​និង​របួសធ្ងន់​៧​នាក់​។​

​ការប្រគុំ​តន្ត្រី​រៀបចំឡើង​នៅក្នុង​ពហុ​គី​ឡ​ដ្ឋា​ន Martyrs ក្នុង​រដ្ឋធានី Kinshasa ។ ពហុ​កីឡដ្ឋាន​នោះ​មាន​កៅអី​សម្រាប់​អ្នក​ចូល​ទស្សនា​ដល់​ទៅ​៨​ម៉ឺន​នាក់ ។ តាម​ប្រភពព័ត៌មាន នៅក្នុង​ពហុ​កីឡដ្ឋាន​នោះ​មាន​មនុស្ស​ចូល​ពេញ ដើម្បី​គាំទ្រ​ដល់​តារា Fally Ipupa ក្នុងការ​សម្តែង ។​
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កុង​ហ្គោ លោក Daniel Aselo Okito បាន​ទម្លាក់កំហុស​ទៅលើ​គណៈកម្មការ​រៀបចំ​ការប្រគុំ​តន្ត្រី​ដែល​បាន​បំពាន​ច្បាប់​ដោយ​អនុញ្ញាតឱ្យ​អ្នកចូលរួម​លើស​ចំនួន​កំណត់ ។ ក្នុងចំណោម​អ្នកស្លាប់​១១​នាក់ មាន​ប៉ូលិស​២​នាក់​ផងដែរ ហើយ​អ្នកស្លាប់​ដោយ​ថប់ដង្ហើម​គឺ​មកពី​មនុស្ស​ច្រើន និង​ការ​ប្រជ្រៀត​ជាន់​លើ​គ្នា ។​

​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​កុង​ហ្គា​មាន​ករណី​ស្លាប់​ដោយ​ការ​ប្រជ្រៀត​ជាន់​លើ​គ្នា កាលពី​ឆ្នាំ​២០១៤ ក៏​មានការ​ប្រជ្រៀត​ជាន់​លើ​គ្នា​បណ្តាល​ឱ្យស្លាប់ ១៤​នាក់ ក្នុង​ពិធី​ប្រគុំ​តន្ត្រី​ផងដែរ ក្នុង​ទីក្រុង Kikwit ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close