ភ្ញៀវទេសចរ ក្នុងប្រទេស​ស្ទុះ​ឡើង ១​លាន​នាក់ ក្នុង​សប្ដាហ៍​ទី​៤ ​ខែតុលា​

​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ផ្ទៃក្នុង​សប្តាហ៍​ទី​៤ (​ថ្ងៃទី​២៤-៣០ ខែតុលា ឆ្នាំ​២០២២) មានការ​ស្ទុះ​ឡើង​ច្រើនជាង​សប្ដាហ៍​មុនៗ ដោយ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវទេសចរ​សរុប​១,០៧៣,៣៨៩​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​១,០៤០,៩៧៤​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៣២,៤១៥​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តស្វាយរៀង ៤៤៥,៨៩៤​នាក់​
* ខេត្តកណ្តាល ២០៦,៤០៥​នាក់​
* ខេត្ត​ព្រះសីហនុ ១៧៣,២៦៤​នាក់​
* ខេត្តក្រចេះ ៦០,២១០​នាក់​
* ខេត្តសៀមរាប ៣៤,៤៨៦​នាក់​
* ខេត្តកំពត ២៥,២១៦​នាក់​
* ខេត្តពោធិ៍សាត់ ១៣៧,៧៣៧​នាក់​
* រាជធានី​ភ្នំពេញ ២២,៧២៣​នាក់​
* ខេត្ត​កែប ១៦,៥៦៦​នាក់​
* ខេត្តបន្ទាយមានជ័យ ១៥,៤២៧​នាក់​។​

​ការកើនឡើង​១០១.៥៩%​ធៀប​នឹង​សប្តាហ៍​កន្លងមក​។ កំណើន​នេះ​កើនឡើង​ដោយសារ​រដ្ឋបាល​ខេត្តកណ្តាល និង​ខេត្តស្វាយរៀង​មាន​រៀបចំ​ពិធី​ប្រណាំងទូក អុជ​កាំជ្រួច ការតាំងពិព័រណ៍ និង​ព្រឹត្តិការណ៍​កម្សាន្ត​ជាច្រើន​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close