សម្តេច​តេ​ជោ ហ៊ុន សែន ទទួលយក​ការអញ្ជើញ​របស់លោក ហ្ស៊ែ​ល​ឡិន​ស្គី ដើម្បី​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន

​ភ្នំពេញ​៖ ក្នុងជំនួប​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានទទួល​ការអញ្ជើញ​របស់ លោក វ៉ូ​ឡូ​ឌី​មៀ ហ្ស៊ែ​ល​ឡិន​ស្គី (Volodymyr Zelensky) ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន តាម​ពេលវេលា​សមស្រប​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បានឱ្យដឹងថា «​ឯកឧត្តម​ប្រធានាធិបតី ហ្ស៊ែ​ល​ឡិន​ស្គី ក៏បាន​អញ្ជើញ សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​តាម​ពេល​សមស្រប​»​។ សេចក្តីប្រកាស​បានបញ្ជាក់​បន្ថែមថា «​នៅ​ចុងបញ្ចប់​កិច្ចសន្ទនា សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បាន​ទទួលយក​សេចក្តី​អញ្ជើញ សម្តេច​ទៅ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​តាម​ពេលវេលា​សមស្រប​»​។​

​សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បាន​ថ្លែងអំណរគុណ​អ៊ុយ​ក្រែ​ន​ដែល​បាន​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​ទទួលយក​និស្សិត​កម្ពុជា​ក្នុង​កំឡុង​ទស្សវត្សរ៍​៨០​។ សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ក៏​ធ្លាប់បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​១៩៨១ ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បានស្នើ​ឱ្យ​ប្រទេស​ទាំងពីរ​តែងតាំង និង​ផ្លាស់ប្តូរ​ឯកអគ្គរាជទូត​/​អគ្គរដ្ឋទូត​ទៅវិញទៅមក​។​

​លោក​ប្រធានាធិបតី ហ្ស៊ែ​ល​ឡិន​ស្គី បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​ចំពោះ​កម្ពុជា​ដែល​មានបំណង​ផ្តល់ជំនួយ​ខាង​ដោះមីន​នេះ​។ លោក​ប្រធានាធិបតី បាន​ឯកភាព​ចំពោះ​ការតែងតាំង ឯកអគ្គរាជទូត​/​អគ្គរដ្ឋទូត​ទៅវិញទៅមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close