មនុស្ស ១០​នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​ច្រើន​នាក់​ទៀត បាត់​ខ្លួន ករណី​លិច​ទូក​ដឹក​ជន​ចំណាកស្រុក នៅ​ប្រទេស​ក្រិ​ក​

​អាថែន​៖ បុរស​ម្នាក់​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​កប៉ាល់​ដឹកទំនិញ បន្ទាប់ពី​ទូក​ដឹក​ជន​ចំណាកស្រុក​ចំនួន ៦៨ នាក់​បាន​លិច​នៅ​ជិត Cape Kafireas កោះ Evia ប្រទេស​ក្រិច កាលពី​ថ្ងៃ​អង្គារ​។​ ​ការជួយ​សង្គ្រោះ​បុរស នៅ​រសៀល​ថ្ងៃទី​១ វិច្ឆិកា នាំឱ្យ​ចំនួន​អ្នក​នៅ​រស់រានមានជីវិត​សរុប​កើន​ដល់​១០​នាក់ នេះ​បើ​យោងតាម​ឆ្មាំ​ឆ្នេរសមុទ្រ Hellenic ។​

ប្រតិបត្តិការ​ជួយសង្គ្រោះ​ត្រូវបាន​ធ្វើឡើង​តាំងពីព្រឹក​ថ្ងៃ​អង្គារ ក្នុង​សមុទ្រ Aegean​។ ឆ្មាំ​សមុទ្រ​បាន​និយាយថា គ្មាន​អ្នក​នៅ​រស់រានមានជីវិត​ណា​ម្នាក់​ពាក់អាវ​ពោង​ការពារ​ជីវិត​ទេ​។ ​មេបញ្ជាការ​ឆ្មាំ​សមុទ្រ លោក Nikos Kokkalas បាន​ប្រាប់​ទូរទស្សន៍​ជាតិ​ក្រិ​ក ERT ថា ជន​ចំណាកស្រុក​ទាំងនោះ​មកពី​ប្រទេស​អេ​ហ្ស៊ី​ប អា​ហ្វ​ហ្គា​នី​ស្ថាន និង​អ៊ីរ៉ង់​។ លោក​បាន​និយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​ត្រូវបាន​រារាំង​ដោយ​ខ្យល់​បក់​ខ្លាំង​។​

​គួរ​បញ្ជាក់ថា មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ចូល​ក្រិ​កដោយ​ខុសច្បាប់ ចាប់តាំងពី​ឆ្នាំ​២០១៥​។ ភាគច្រើន​បាន​បន្តដំណើរ​របស់​ពួកគេ​ទៅកាន់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ប៉ុន្តែ​រាប់រយ​នាក់​ទៀត​បាន​លង់​ទឹកស​មុ​ទ្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close