ករណីបាញ់សម្លាប់យុវជន​ម្នាក់​នៅ​ក្បែង​សាលា IU ខ្មាន់កាំភ្លើង​ថា ដោយសារ​យុវជនរូបនោះ​ប៉ះរថយន្ត​ខ្លួន ហើយ​មិន​ដោះស្រាយ

ករណី​បាញ់សម្លាប់យុវជន​ម្នាក់​នៅ​ក្បែង​សាលា IU ក្នុង​ខណ្ឌទួល​គោក កាលពីរសៀល​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២២ ខ្មាន់​កាំភ្លើង​បានសមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពីជនសង្ស័យ​បាន​ចូល​ទៅ​កាន់ប៉ុស្តិ៍​នគរបាល​បឹងកក់ទី១ ដើម្បីសារភាព។

យោងតាមចម្លើយសារភាពរបស់បុរសម្ចាស់រថយន្ត lexus570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់​នោះបានឲ្យដឹងថា ​ខ្លួនកំពុងតែ​ជិះរថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូ។មកប៉ះជាមួយនឹងរថយន្តរបស់គាត់ ហើយមិនឈប់ព្យាយាម​គេច បន្ថែមទៀត ក៏ឮសំឡេង​ស្រែកមកថាចោរៗ ផងនោះ ទើបបានខ្លួនដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្តបាញ់ ពីក្រោយបណ្ដាលឲ្យស្លាប់តែម្ដង។

បច្ចុប្បន្នបុរសជាជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំនិងកសាង​សំណុំរឿងចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរនៅវេលាម៉ោងម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ យុវជនម្នាក់ដែលគេសង្ស័យ​ថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណា បានព្យាយាមជិះគេចខ្លួន ស្រាប់តែមានបុរសម្នាក់​កំពុងតែជិះរថយន្តម៉ាក​លុចស៊ីស ៥៧០ បានដកកាំភ្លើងបាញ់ទៅលើយុវជនដែលគេសង្ស័យ ជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅម្ដុំ សាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមមន្រ្តីជំនាញបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវ២គ្រាប់ចំខ្នងធ្លាយមកទ្រូងដួលស្លាប់នៅលើចិញ្ចើមផ្លូវ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការកុសល្យវិច្ច័យរួចត្រូវបានយកទៅតម្កល់នៅវត្ត ទឹកថ្លា ប្រគល់ជូនសាច់ញាតិ​មកទទួលធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close