កម្លាំងទាហានជើងទឹកអ៊ុយក្រេន ប្រមានពីសង្គ្រាម ជាមួយរុស្ស៊ី

អគ្កមេបញ្ចាការកងទ័ពអ៊ុយក្រែន Ihor Voronchenko បានប្រមានថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន កំពុងតែ បង្កើនសកម្មភាព ធ្វើសង្គ្រាមរវាងប្រទេសទាំងពីរ ។

តាមសារព័ត៌មាន US news បានផ្សាយថា ក្រុមអ្នកឯកទេសវិភាគបានព្យាករណ៍ពីសង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រេននៅតំបន់សមុទ្រ ខ្មៅ កាន់តែបង្ហាញនៅរូបរាង ហើយ។ ពាក់ព័ន្ធនិងការវិភាគខាងលើ មេបញ្ចាការកងទ័ពជើងទឹក អ៊ុយក្រែន លោក Ihor Voronchenko បានបញ្ជាក់ថារុស្ស៊ី កំពុងតែជំរុញ បង្កើនការចងគំនុំជាមួយអ៊ុយក្រេន តាមរយៈការបញ្ជារដោយផ្ទាល់ពី លោកពូទីន។

លោក Ihor Voronchenko បានបញ្ចាក់ថា «អំណាចគ្រប់យ៉ាង របស់រុស្ស៊ី គឺស្ថិតនៅលើដៃលោកពូទីនតែម្នាក់ »។ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែខ្លាំងឡើងក្រោយទីក្រុងមូស្កូចាប់នាវាចម្បាំងអ៊ុយក្រែន ៣គ្រឿងនិងនាវឹក២៤នាក់ ដោយចោទប្រកាន់ថាបានឆ្លានពានទឹកដី ប្រទេសរុស្ស៊ី នៅតំបន់សមុទ្រ Kerch តផ្ជាប់ជាមួយ សមុទ្រខ្មៅ និង Azov ។ សកម្មភាពទាំងនោះ បានជម្រុញឲ្យប្រទេសទាំងពីរ ឆ្ពោះទៅរកសង្គ្រាម ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close