ព្យុះ Son Ca បង្ក​ឲ្យ​បាក់​ដី​ខូចខាត​ច្រក​ភ្នំ Hai Van Pass នៅ​វៀតណាម​

​ហាណូយ​៖ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ជា​ប្រវត្តិសាស្ត្រ​ដែល​បង្កដោយ​ព្យុះ Son Ca នៅ​ពាក់កណ្តាល​ខែតុលា ការគំរាមកំហែង​ការបាក់​ដី​បាន​កើតឡើង​នៅតាម​បណ្តោយ Hai Van Pass ក្នុង​ភាគ​កណ្តាល​ប្រទេស​វៀតណាម​។ ច្រក Hải Vân គឺជា​ច្រក​ភ្នំ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​១ ក្នុងប្រទេស​វៀតណាម​។​

​លាតសន្ធឹង ជាង​២០ គីឡូម៉ែត្រ​ ​ច្រក​ភ្នំ Hai Van Pass នេះ គឺជា​ព្រំដែន​ធម្មជាតិ រវាង​ក្រុង Thua Thien-Hue និង Da Nang ។ ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ Son Ca ទីក្រុង Da Nang ទទួលបាន​ភ្លៀង​ធ្លាក់​ដល់​ទៅ ៧៣០ មី​លី​ម៉ែត្រ ខណៈ ដែល Thua Thien-Hue ទទួលរង ៦៥០ មី​លី​ម៉ែត្រ ចាប់ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ១០ យប់​។​ នៅ​ថ្ងៃទី ១៤ ខែតុលា បណ្តាលឱ្យ​មានការ​រអិល​បាក់​ដី នៅតាម​បណ្តោយ​ផ្លូវ​កាត់ ដែលជា​កន្លែង​ជាទី​ពេញចិត្ត​សម្រាប់​អ្នក​ចូលចិត្ត​ផ្សងព្រេង​។​

​ក្រុមហ៊ុន Deo Ca Traffic Infrastructure Investment JSC ដែល​ដំណើរការ​ទាំង​ផ្លូវ​តាម​បណ្តោយ​ច្រក​ភ្នំ Hai Van Pass និង​ផ្លូវ​រូង​ក្រោម​ដី​នោះ បាន​ចូលរួម​ជាមួយ​អង្គភាព​ក្រោម​ឱវាទ​នៃ​ក្រសួង​ដឹកជញ្ជូន​សម្រាប់​ផ្លូវថ្នល់​នៃ​ប្រទេស​វៀតណាម ដើម្បី​សម្អាត​ផ្លូវ ប៉ុន្តែ​ដោយសារ​បរិមាណ​ដី និង​ថ្ម​ច្រើន តំបន់​ខ្លះ​មិនទាន់​ត្រូវបាន​បោសសំអាត​នៅឡើយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close