អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញ​ជនបរទេស ១៣០​នាក់ ចេញពី​កម្ពុជា

​ភ្នំពេញ​៖ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា នៅ​ថ្ងៃទី​០៧​ដល់​០៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ បណ្តេញ​ជនបរទេស​ចំនួន​១៣០​នាក់ ស្រី​០៣ មាន​០២​សញ្ជាតិ ក្នុងនោះ​ជនជាតិ​ចិន​ចំនួន​១១០​នាក់ ជនជាតិ​វៀតណាម​២០​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា អនុលោម​តាមច្បាប់​ស្តីពី​អន្តោប្រវេសន៍ តាម​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ និង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​។​

​ជនបរទេស​ចំនួន​១៣០​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច ឆ្លងដែន​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​លួច​ស្នាក់នៅ​ធ្វើការ​ងារ​ខុសច្បាប់ ដែល​ល្មើ​សនឹង​ច្បាប់​ស្តីពី​អន្ត ប្រវេសន៍ ដោយ​ត្រូវធ្វើ​ការបណ្ដេញចេញ​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ និង​ហាមឃាត់​ការចូល​ប្រទេស​កម្ពុជា រយៈពេល​០៣​ឆ្នាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close