៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ភ្ញៀវទេសចរ​ជិត ៥០​ម៉ឺន​នាក់ ទៅលេង​កម្សាន្ដ នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ បើតាម​របាយការណ៍​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ ចំនួន​៤៩៤.៩១៩​នាក់​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ទៀតថា កំណើន​ភ្ញៀវ​ទេសចរណ៍​នេះ ក្រោយ​មានការ​ដាក់ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​ឆ្នេរ​ស្អាត ធំ​ទូលាយ មាន​បន្ទប់ទឹក​សាធារណៈ​ស្តង់ដា ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អប្រសើរ រួមផ្សំ​នឹង​ការរៀបចំ​ព្រឹត្តិការណ៍ ការតាំង​ពិ​ព័រ​ណ៌​អន្តរជាតិ ការប្រគុំ​តន្ត្រី ដែលជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចង់​មក​កំសាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close