Apple ពន្យារពេលការផលិត និងដឹកជញ្ជូន iPhone 14 Pro និង Pro Max ដោយសារការផ្ទុះកូវីដ១៩ឡើងវិញ នៅក្នុងប្រទេសចិន
ក្រុមហ៊ុន Apple បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃអាទិត្យ ទាក់ទងនឹងការរឹតបន្តឹងលើ COVID-19 ដែលកំពុងបន្តនៅទីក្រុង Zhengzhou ប្រទេសចិន ដែលជាទីតាំងធំនៃរោងចក្រដំឡើង iPhone 14 Pro របស់ Foxconn ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ខ្សែសង្វាក់ផលិតកម្មដំឡើងបច្ចុប្បន្នកំពុងដំណើរការក្នុងកម្រិតទាប ដោយបានកាត់បន្ថយយ៉ាងខ្លាំងដែលនឹងនាំឱ្យការដឹកជញ្ជូនកាន់តែតិច និងពេលវេលារង់ចាំយូរសម្រាប់អតិថិជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena ។ នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ត្រឹមតែម៉ូដែល iPhone 14 Pro ទាំងពីរប៉ុណ្ណោះ សម្រាប់ម៉ូដែលផ្សេងនោះមិនមានការប៉ះពាល់ឡើយ។
គួរបញ្ជាក់ផងដែរថា នៅជាលើកដំបូងហើយដែលក្រុមហ៊ុន Apple បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការស្តីអំពីខ្សែសង្វាក់ផលិតកម្ម iPhone ដែលប៉ះពាល់ដោយសារកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។