ថៃ៖ កម្លាំង ប៉ូលិសទាហាន រាប់ពាន់នាក់ការពារសន្តិសុខកិច្ចប្រជុំ APEC
ស្នងការប៉ូលិសថៃ លោក Damrongsak Kittipraphat បានបញ្ជាក់ថា ថៃបានត្រៀមលក្ខណរួចរាល់ក្នុងការការពារសន្តិសុខ ដល់ប្រមុខដឹកនាំបណ្តាប្រទេស ដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់ APEC ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងបាងកក់បានរាយការណ៍ថា ថៃបានដាក់ពង្រាយ កម្លាំងប៉ូលិសដល់ទៅ ៣ ម៉ឺននាក់ការពារសន្តិសុខ ដល់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីនៃប្រទេសថៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា។
ថ្លែងកាលពីថ្ងៃទី ៩ខែវិច្ឆិកា អគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Damrongsak Kittipraphat បាននិយាយថា ប៉ូលីសប្រហែល ៣0,000 នាក់នឹងបំពេញកាតព្វកិច្ចដើម្បីការពារសន្តិសុខក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ។ក្នុងនោះ ប៉ូលិសចំនួន ៣០០០ នាក់កំពុងឈរជើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ជាកន្លែងសម្រាប់រៀបចំកម្មវិធី។
ជាមួយគ្នានេះមានយោធាប្រហែល ២000 នាក់ នឹងត្រូវចល័តទៅយាមក្នុង និងជុំវិញមជ្ឈមណ្ឌលសន្និបាត ដើម្បីធានាសន្តិសុខរបស់មេដឹកនាំ និងគណៈប្រតិភូបរទេស។ កងកម្លាំងប៉ូលីស រួមទាំងអង្គភាពកម្ចាត់ជាតិផ្ទុះ ដែលមានសត្វឆ្កែ sniffer និងមនុស្សយន្តកំចាត់ជាតិផ្ទុះ នឹងត្រូវដាក់ពង្រាយនៅក្នុង និងជុំវិញទីក្រុងបាងកក សម្រាប់រយៈពេលនៃកិច្ចប្រជុំកំពូល APECផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។