ចាប់បុគ្គលិកកាស៊ីណូ ជនជាតិថៃ ៦នាក់នៅប៉ៃលិន ក្រោយផ្ទុះអាវុធជាង ១០ គ្រាប់
ជនជាតិថៃចំនួន ៦ នាក់ ជាបុគ្គលិកកាស៊ីណូ និងរីហ្សតហ្គ្រេន ក្នុងខេត្តប៉ៃលិន បានប្រើប្រាស់ និងផ្ទុះអាវុធ ជាង ១០ គ្រាប់ ខុសច្បាប់ កណ្តាលក្រុង ត្រូវសមត្ថកិច្ចនាំខ្លួនអនុវត្ត តាមផ្លូវច្បាប់។
នគរបាលនៃស្នងការដ្ឋានខេត្តប៉ៃលិន បានបញ្ជាក់ឲ្យដឹងថាៈ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង នគរបាលស្រុកសាលាក្រៅ បានឃាត់ និងនាំខ្លួនជនសង្ស័យ ចំនួន ៦ នាក់ ជាជនជាតិថៃ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយក្រុម ជនសង្ស័យ ខាងលើ បានប្រើប្រាស់កាំភ្លើងខុសច្បាប់ និងថែមទាំងបានបាញ់ លេងចំនួន ១៤ គ្រាប់ ដោយសេរី បែបអនាធិបតេយ្យ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១១ ខែវិច្ឆកា ថ្មីៗនេះ ត្រង់ចំណុចមាត់ស្ទឹង ក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនសង្ស័យ ប្រព្រឹត្តសកម្មភាពល្មើសច្បាប់នេះ ជាបុរសជនជាតិថៃ មានឈ្មោះ Eiamrk Sawong ហៅតឺ អាយុ២៩ឆ្នាំ , ឈ្មោះតា ឆៃ អាយុ២៧ឆ្នាំ , ឈ្មោះ អាត ធិប អាយុ២៣ឆ្នាំ , ឈ្មោះ SIttipog Vuthichai អាយុ៣៣ឆ្នាំ , ឈ្មោះ Bunthuk thawatchai អាយុ៣៣ឆ្នាំ និងឈ្មោះ Chanin Thon ហៅទិន អាយុ១៩ឆ្នាំ ។ ទាំងអស់គ្នា ជាបុគ្គលិកកាស៊ីណូ និងរីហ្សតហ្គ្រេន ឋិតក្នុងខេត្តប៉ៃលិន។
ពាកើព័ន្ធករណីនេះ នគរបាល ដកហូតវត្ថុតាងបានមួយចំនួន រួមមាន: អាវុធខ្លីចំនួន ៣ដើម (ម៉ាករ៉ូឡូ គ្រាប់មួយប្រអប់ ចំនួន ៤៥គ្រាប់, ម៉ាកឡុក មានបង់ចំនួន ៣ មានគ្រាប់ ចំនួន ៥១គ្រាប់, ម៉ាកគូស៊ី មានបង់មួយ ក្នុងនោះមានគ្រាប់ រ៉ូឡូចំនួន ៣០ គ្រាប់ សរុបទាំងអស់ចំនួន ១២៦ គ្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។