សម្តេច ហ៊ុន សែន ៖ បញ្ហា​ក្តៅ​នៅក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ គឺ​បញ្ហា​អ៊ុយ​ក្រែ​ន​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថាៈ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​ប្រទេស​កម្ពុជា ជា​ម្ចាស់ផ្ទះ​រៀបចំ នា​ឆ្នាំ​២០២២​នេះ គឺ​ស្ថានការណ៍​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ជា​ដុំថ្ម​ក្ដៅ​បំផុត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង ក្នុងពេល​សម្ដេច​អញ្ជើញ​ធ្វើ​សន្និសីទ សារព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ​ថា ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន គឺជា​បញ្ហា​ក្ដៅ​បំផុត សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ឆ្នាំ​២០២២ នេះ ដែល​ប្រទេស​ចូលរួម មាន​ជំហរ​លើកឡើង​ផ្សេងៗ​គ្នា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថាៈ «​ចំពោះ​ស្ថានការណ៍ នៅ​អ៊ុយ​ក្រែ​ន ខ្ញុំ​អាច​និយាយបានថា ជា​ដុំថ្ម​ក្ដៅ​បំផុត ដែល​អាច​មើលឃើញថា មាន​ជំហរ ផ្សេងៗ​គ្នា ជាពិសេស​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ពា​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្ដេច​មាន​ក្ដី​រីករាយ​ដែល​កម្ពុជា អាច​រៀបចំ​ជា​ម្ចាស់ផ្ទះ​ប្រជុំ​នេះ ដែល​សមាសភាព ចូលរួមមាន​ជំហរ​ផ្សេងៗ អាច​ផ្លាស់ប្ដូរ​ទស្សនៈ​ដ៏​ស្មោះត្រង់ លើបញ្ហា​នេះ ។ យើង​បានបញ្ជាក់​ឡើងវិញ នូវ​ការគោរព ចំពោះ​អធិបតេយ្យភាព ឯករាជ្យភាព និង​បូរណភាព​ទឹកដី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close