អនុប្រធានាធិបតីឥណ្ឌា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា សម្ពោធសាលរបាំប្រាសាទតាព្រហ្ម ក្រោយពីបញ្ចប់ការជួសជុល
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលរបាំនៃប្រាសាទតាព្រហ្មដែលបានជួសជុលដោយអ្នកជំនាញមកពីប្រទេសឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាត្រូវបានសម្ពោធបញ្ចប់ការជួសជុល និងដាក់ឱ្យចូលទស្សនាជាសាធារណៈ ចាប់ពីពេលនេះតទៅ។
អញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍នេះមាន ឯកឧត្ដម JAGDEEP Dhankar អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្ដម S. JAISHANKAR រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា មុនមានការជួសជុលសាលរបាំប្រាសាទតាព្រហ្មនេះត្រូវបានដួលរលំជាគំនរថ្ម ហើយដំបូលត្រូវជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់។ ក្រុមការងារបានចាប់ផ្តើមជួសជុលចាប់តាំងពីឆ្នាំ២០១០ និងបានបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។