ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ផ្តើមទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា

​ភ្នំពេញ​៖ បន្ទាប់ពី​បញ្ចប់​ការយាង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​ហើយ​នោះ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សិ​នណល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម ក៏បាន​ចាប់ផ្តើម​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការចាប់ផ្តើម​ព្រះរាជដំណើរ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ព្រឹក​នេះ ព្រះ​ចៅ​ស៊ុ​លត​ង់​ព្រះមហាក្សត្រ​ព្រុយ​ណេ បាន​ស្តេចយាង​សម្តែង​ការគួរសម និង​សវនាការ ជាមួយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រ​ចៅ​ស៊ុ​លត​ង់ ក៏បាន​ស្តេចយាង​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​មណ្ឌប​ព្រះ​បរម​រូប​ផងដែរ​។ បន្ទាប់ពីនោះ​ព្រះអង្គ​ស្តេចយាង​ជួបពិភាក្សា​ការងារ និង​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​មិត្ត​ចាស់​ដ៏​ស្និទ្ធស្នាល​របស់​ព្រះអង្គ​។​

​នៅក្រោយ​ជំនួប​សម្តែង​ការគួរសម​សម្តេច​តេ​ជោ ហ៊ុន សែន និង​ព្រះ​ចៅ​ស៊ុ​លត​ង់ ស្តេចយាង និង​អញ្ជើញ​ជា​អធិបតី​ចុះហត្ថលេខា​លើ ឯកសា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ព្រុយ​ណេ​ផងដែរ​។​

​បន្ទាប់ពី​ជំនួប​នេះ ព្រះ​ចៅ​ស៊ុ​លត​ង់ នឹង​យាង​ចូលរួម​ពិធី​លៀង​សាយភោជន ដែល​រៀបចំ​ថ្វាយ​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​ព្រះ​ចៅ​ស៊ុ​លត​ង់ គឺជា​មិត្តភក្តិ​ដ៏​ស្និទ្ធស្នាល​នឹង​គ្នា​។ សម្តេច​តេ​ជោ ហ៊ុន សែន និង​ព្រះ​ចៅ​ស៊ុ​លត​ង់ ក៏​ជា​មេដឹកនាំ​មាន​វត្តមាន និង​ព្រះ​វត្តមាន​ក្នុង​វេទិកា​អាស៊ាន​យូរ ជាង​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close