សេដ្ឋកិច្ច​ថៃ នឹង​ឈានដល់​កម្រិត ដូច​មុនពេល​មាន​កូ​វីដ នៅ​ឆ្នាំក្រោយ

​បាងកក​៖ សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​កំពុង​ងើបឡើង​វិញ​ជា​បណ្តើរៗ ហើយ​គួរតែ​ឈានដល់​កម្រិត ដូច​មុនពេល​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ នៅ​ដើម​ឆ្នាំក្រោយ​។​

​នេះ​បើតាម​ទេសាភិបាល​ធនាគារកណ្តាល​របស់​ថៃ (Bank of Thailand) លោក Sethaput Suthiwartnaruput បាន​ថ្លែងប្រាប់​សិក្ខាសាលា​មួយ នា​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា ២០២២​។​

​ទេសាភិបាល​ធនាគារកណ្តាល​រូបនេះ​បន្តថា សេដ្ឋកិច្ច​ត្រូវបាន​គេ​រំពឹងថា នឹងមាន​កំណើន​ប្រហែល ៣,៣ ភាគរយ​នៅ​ឆ្នាំ​២០២២​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close