សម្តេចតេជោតេស្តរកឃើញវិជ្ជមានកូវីដ១៩
តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពេលនេះសម្តេចមានវិជ្ជមានជំងឺផ្លូវដង្ហើមកូវីដ១៩ ក្រោយពីបានធ្វើតេស្តនៅប្រទេសឥណ្ឌូនេស៊ី មុនកិច្ចប្រជុំ G20។
សម្តេចតេជោបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា «មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាច់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់
ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៍ដោយ»។
សម្តេចតេជោបន្តថា បានបញ្ជាក់ថា ដោយសារបញ្ហានេះ និងដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេចបានសម្រេចឱ្យយប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ចំណែកឯតំណាងប្រទេសអាស៊ាន យើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។
ជាមួយគ្នានេះ អ្វីដែលសម្តេចសោកស្តាយ គឺការអាក់ខានក្នុងជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំ APEC។
យ៉ាងណាក៏ដោយ សម្តេចតេជោគ្រោងនឹងត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃនេះ ហើយសម្តេចនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។