ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ អាច​ទូទាត់​សាច់ប្រាក់​/​បញ្ចូល​សមតុល្យ​ទឹកប្រាក់ តាមរយៈ​ប្រព័ន្ធ​ធនាគារ​បាន

​ភ្នំពេញ​៖ បញ្ចូល​សមតុល្យ​ក្នុង​ផ្លាកលេខ (License Plate Top-Up) តាមរយៈ Mobile Banking មុនពេល​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន តាម​ច្រក ANPR នៅ​ខាងស្តាំ​ដៃ​បង្អស់​នៃ​ច្រកចូល​ចេញ​ភ្នំពេញ និង​ព្រះសីហនុ ដើម្បី​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការកកស្ទះ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី ១៤ វិច្ឆិកា ២០២២ តទៅ ​ដើម្បី​បង្ក​នូវ​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ដោយ​កាត់បន្ថយ​ភាពស្មុគស្មាញ រយៈពេល​រង់ចាំ​យូរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​គ្រោង​នឹងធ្វើ​ដំណើរ​លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ អាចធ្វើ​ការចូល​ចេញ និង​ការទូទាត់​សាច់ប្រាក់​/​បញ្ចូល​សមតុល្យ​ទឹកប្រាក់ តាម​យៈ​កាមេរ៉ា​ចាប់​ផ្លាកលេខ​ស្វ័យប្រវត្តិ ANPR និង​ទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ដៃគូ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​



មុន​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន លោកអ្នក​អាច​បញ្ចូល​សមតុល្យ​ទៅក្នុង​ផ្លាកលេខ​សម្គាល់​យានយន្ត​ជាមុន (Prepaid License Plate Top-Up) ដោយ​ប្រព័ន្ធ​ទូទាត់​ប្រាក់​អេឡិចត្រូនិក តាម កម្មវិធី​ធនាគារ​ក្នុង​ទូរស័ព្ទដៃ (Mobile Banking) នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ដៃគូ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ គិត​ត្រឹម​ថ្ងៃ​១៤ វិច្ឆិកា ឆ្នាំ​២០២២ មាន​គ្រឹះស្ថាន​ដៃគូ ចំនួន​០៥ ដែល​បានដាក់​ឱ្យប្រើ​ប្រាស់ នូវ​កម្មវិធី Mobile Banking ដើម្បី​បញ្ចូល​សមតុល្យ​ទឹកប្រាក់ តាមរយៈ​ផ្លាកលេខ​សម្គាល់​យានយន្ត តាមរយៈ ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA Bank) ធនាគារ​វី​ង (Wing Bank) និង​ធនាគារ វឌ្ឍនៈ (VATTANAC Bank) ។

​សូម​ចូលទៅ​កាន់​វែបសាយ​ដែល​អាច​ប្រើប្រាស់​ធនាគារ​ទូទាត់​ក​ម្រៃ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​បាន តាម https://ew.mpwt.gov.kh ​លោកអ្នក​ប​ញ្ជូ​ល​បញ្ចូល​សមតុល្យ​ទឹកប្រាក់​តាមរយៈ​ផ្លាកលេខ​សម្គាល់​យានយន្ត​មុនពេល​ចូល​ប្រើប្រាស់​ផ្លូវ (License Plate Top-Up) ដែលមាន​ទម្រង់​ដូចគ្នា​ទៅនឹង​កា​រប​ញ្ជូ​ល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ (Mobile Top-Up) ហើយ​អាច​ពិនិត្យ​សមតុល្យ​ទឹកប្រាក់​ដែល​បាន​បញ្ចូល ឬ​នៅសល់ ដោយ​ការ​ស្គែ​ន QR Code នៅលើ​លតា​ប​ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ឬ ល​តាប​ត្រ​អនុញ្ញាត​សម្រាប់ទោ​ចក្រយានយន្ត​។​
​សូម​ចងចាំ​ថា​៖ ការដាក់​ដំណើរការ​សាកល្បង​នេះ ធ្វើ​នៅតាម​ច្រក​ខាងស្តាំ​ដៃ​បំផុត នៃ​ស្ថានីយ​ភ្នំពេញ និង​ស្ថានីយ​ក្រុងព្រះសីហនុ​តែប៉ុណ្ណោះ ។​

​ដើម្បី​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​អនុលោមភាព ព្រមទាំង​ធានា​សុវត្ថិភាព​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ រាល់​យានយន្ត​ដែល​ចូលទៅ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន តម្រូវ​ឱ្យបំពេញ​នូវ​លក្ខខណ្ឌ​ដូចតទៅ​៖
• ត្រូវមាន​ការចុះបញ្ជី និង​បំពាក់​ផ្លាកលេខ​សម្គាល់​ត្រឹមត្រូវ​
• ត្រូវមាន​លតា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀក​) មាន​សុពលភាព (​ករណី​រថយន្ត​)
• ត្រូវមាន​លតា​ប​ត្រ​ទោចក្រយានយន្ត ដែលមាន​ទំហំ​ស៊ី​ឡាំ​ចាប់ពី 500cc ឬ​ប្រើប្រាស់​ថាមពល​អគ្គិសនី ចាប់ពី 27kW ឡើងទៅ (​ករណី​ទោចក្រយានយន្ត​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close