សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ កម្រិតមធ្យម ឆ្នាំ២០២២
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ កម្រិតមធ្យម ឆ្នាំ២០២២ ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីសំណាក លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
សូមបញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងបន្ថែមលើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមការរៀបចំការប្រកួតកីឡាជាតិលើកទី៣ នាពេលខាងមុខ ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។