ប្រធានាធិបតីស៊ី ជិនពីង ជួបប្រជុំជាមួយមេដឹកនាំ អាមេរិក អូស្ត្រាលី បារាំង ហូឡង់ និងកូរ៉េខាងត្បូង
បន្ទាប់ពីអវត្តមានជិត ៣ ឆ្នាំពីឆាកពិភពលោក ប្រធានាធិបតីចិន Xi Jinping ទើបតែបានជួបទល់មុខជាមួយមេដឹកនាំពិភពលោកជាច្រើននៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី ដោយបញ្ជាក់សារជាថ្មីអំពីឥទ្ធិពលនៅលើពិភពលោករបស់ចិន។
បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ ម៉ោងកន្លះជាមួយប្រធានាធិបតីអាមេរិក Joe Biden ក្នុងគោលបំណងទប់ស្កាត់ការប្រកួតប្រជែងមិនឱ្យក្លាយជាជម្លោះនោះ។ ប្រធានាធិបតីចិនក៏មានកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសអូស្ត្រាលី បារាំង ហូឡង់ និងកូរ៉េខាងត្បូងផងដែរ ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។
ទំនាក់ទំនងរវាងចិន និងអាមេរិក និងសម្ព័ន្ធមិត្តបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម និងការរីករាលដាលនៃជំងឺកូវីដ-១៩។
ខណៈដែលការបង្កើតទំនាក់ទំនងឡើងវិញទំនងជាមិនអាចធ្វើបាន ជំនួបអាចជួយឱ្យមានការផ្លាស់ប្តូរឡើងវិញក្នុងវិធីច្រើនដូចគ្នានឹងរវាងអាមេរិក និងចិន។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា មេដឹកនាំចិនបានច្រានចោលនូវចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់លោក Biden គឺលទ្ធិប្រជាធិបតេយ្យ។នៅក្នុងសេចក្តីថ្លែងការណ៍របស់ចិនអំពីកិច្ចប្រជុំនេះ លោក Xi បានហៅប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសចិនថា “លទ្ធិប្រជាធិបតេយ្យតាមបែបចិន” ដែលជាសញ្ញាច្បាស់លាស់ដល់សហរដ្ឋអាមេរិកថា ភាពខុសគ្នាខាងមនោគមវិជ្ជាមិនគួរក្លាយជាការបែងចែកដែលមិនអាចជួសជុលបាននៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។
នៅក្នុងកាលវិភាគដ៏មមាញឹករបស់លោក Xi មេដឹកនាំចិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ទើបតែមានជំនួបខ្លីមួយនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកា មុនពេលអ្នកទាំងពីរបានចូលរួមសម័យបើកកិច្ចប្រជុំកំពូល G20 ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។