វៀតណាម​៖ ករណី​គ្រុនឈាម​កើន​ខ្លាំង អ្នកជំងឺ​ត្រូវ​ចែករំលែក​គ្រែ​ព្យាបាល ឬ​ត្រឡប់ទៅផ្ទះ​វិញ​

​ហាណូយ​៖ អ្នកជំងឺ​គ្រុនឈាម​ត្រូវ​ចែករំលែក​គ្រែ​មន្ទីរពេទ្យ ឬ ត្រឡប់ទៅផ្ទះ​វិញ ហើយ​រង់ចាំ​វេន​សម្រាក​នៅ​មន្ទីរពេទ្យ ខណៈដែល​ទីក្រុង​ហាណូយ មើលឃើញ​ការកើនឡើង​នៃ​ជំងឺ​ដែល​បណ្តាលមកពី​មូស​។​ បច្ចុប្បន្ន គ្រាន់តែ​មន្ទីរពេទ្យ​ទូទៅ Thanh Nhan ស្រុក Hai Ba Trung កំពុង​ព្យាបាល​អ្នក​ជម្ងឺគ្រុនឈាម​ចំនួន ២៥០​នាក់​។​

​វេជ្ជបណ្ឌិត Nguyen Thu Huong បាន​និយាយថា ចំនួន​អ្នក​ជម្ងឺគ្រុនឈាម​បាន “​លោត​ឡើង​” ចាប់តាំងពី​ដើមខែ​តុលា​មក ដោយបាន​បំពេញ​គ្រែ​ទាំងអស់​នៅក្នុង​នាយកដ្ឋាន​ទាំងអស់​ដែល​ត្រូវបានចាត់តាំង​ដើម្បី​ព្យាបាល​ជំងឺ​។​

​លោក Huong បាន​និយាយថា “​ថ្មីៗ​នេះ ដោយសារ​មាន​អ្នកជំងឺ​ច្រើនពេក​មក​ក្នុងពេល​តែមួយ យើង​ត្រូវបញ្ជូន​ករណី​ជាច្រើន​ទៅផ្ទះ ដែល​រោគសញ្ញា​មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​ធ្វើការ​ណាត់ជួប​ពួកគេ​នៅពេល​ក្រោយ​”​។​

​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ទីក្រុង​ហាណូយ (CDC) ទីក្រុង​នេះ​បាន​កត់ត្រា​ករណី​ជំងឺគ្រុនឈាម​ច្រើនជាង ១០៧០០ មកទល់ពេលនេះ ក្នុងឆ្នាំនេះ កើនឡើង ៣.៥ ដង​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ តួលេខ​នេះ​រួមមាន​ករណី​ជាង ១៣០០​នាក់ ដែល​បាន​រកឃើញ​ចន្លោះ​ពីថ្ងៃ​ទី ២៨ ខែតុលា ដល់​ថ្ងៃទី ៣ វិច្ឆិកា​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close