ក្រសួងកសិកម្ម ដោះស្រាយ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ

​ភ្នំពេញ​៖ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់​អនុរដ្ឋលេខាធិការ​ចំនួន​២​រូប រួមមាន​ឯកឧត្តម ឃី កុសល និង​ឯកឧត្តម ឈុំ ឆុន​លី និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ចុះ​ដោះស្រាយ​បញ្ហា​ថ្លៃ​ស្រូវ​ហើយ​ក្រុមការងារ បាន​ប្រជុំ​ជាមួយ​អ្នកពាក់ព័ន្ធ និង​ពិសេស​ចុះ​ជួប​ជាមួយ​បងប្អូន​ប្រជាកសិករ ។

​លោក​ឧកញ៉ា ភូ ពុ​យ អគ្គនាយក​នៃ​រោង​ម៉ាស៊ីនកិនស្រូវ​បៃតង បាន​ស្ម​គ្រ​ចិត្ត​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ដោយ ក្នុងការ​ដាក់ចេញ​នូវ​គោលការណ៍​រក្សា​ស្ថេរភាព​ថ្លៃ​ស្រូវ ដោយបាន​កំណត់​នូវ​ថ្លៃ​ធានា​ទិញ​គោល​សម្រាប់​ស្រូវ​ផ្ការំដួល​ប្រភេទ​លេខ​១ មិនឱ្យ​ក្រោម ៩​បាត​/​គីឡូក្រាម ឬ ១០៤០​រៀល​/​គីឡូក្រាម ចាប់ពី​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ តាម​ការណែនាំ ឯកឧត្តម ឌិ​ត ទីណា​។​

​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​រដ្ឋបាល​ឃុំ ដើម្បី​ផ្សព្វផ្សាយ​ពី​ថ្លៃ​កំណត់​ខាងលើ សម្រាប់​ទុក្ខលំបាក​របស់​ពលរដ្ឋ និង​ការអនុវត្ត ដោយ​មិនឱ្យ​ប្រជាកសិករ​យើង​បាត់បង​ផលប្រយោជន៍ ឡើយ​។ ក្រុមការងារ​ក្រសួង និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ដែលមាន លោក​ឧកញ៉ា ភូ ពុ​យ ជា​អ្នកជា​អ្នកធានា​អនុវត្ត​គោល​ការ​នេះ នឹង​បន្តការងារ​ទៅ​ខេត្តបន្ទាយមានជ័យ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close