កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រខាងកើត នៅព្រឹកនេះ
កូរ៉េខាងជើងបាន បាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយទៅកាន់សមុទ្រខាងកើតនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាការបង្កហេតុមីស៊ីលលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍។ នេះបើយោងតាមយោធាកូរ៉េខាងត្បូង។
អគ្គសេនាធិការចម្រុះ (JCS) បានប្រកាសពីសកម្មភាពនេះ ប៉ុន្តែខ្លួនមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។
ការបាញ់បង្ហោះនេះបានធ្វើឡើងនៅពេលដែលកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងចាត់វិធានការយោធា “កាន់តែខ្លាំងក្លា” ប្រសិនបើសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវយុទ្ធនាការរបស់ខ្លួន ដើម្បីពង្រឹងការរារាំងបន្ថែមទៀតដល់សម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន។
កូរ៉េខាងជើង ធ្លាប់បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលសមុទ្រខាងកើត កាលពីថ្ងៃទី៩ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។