ទឹកជំនន់ បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ខូចខាត​យ៉ាងធ្ងន់ធ្ងរ នៅ​ភូ​កេ​ត ប្រទេស​ថៃ​

​បាងកក​៖ តំបន់​ជាច្រើន​នៅ​ភូ​កេ​ត បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ពី​ទឹកជំនន់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នាពេល​ថ្មីៗ​នេះ​។ ភ្លៀង​ធ្លាក់​ជាច្រើន​ម៉ោង​ជាប់ៗ​គ្នា រហូតដល់​ពាក់កណ្តាល​អធ្រាត្រ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​បង្ក​ឱ្យ​ជន់​លិច​នៅ​តំបន់​ជាច្រើន រួមទាំង​ស្រុក Muang Phuket និង​ស្រុក Kath ។​

​ផ្លូវ​ជាច្រើន​ក្នុង​ក្រុង Patong ក្នុងស្រុក Kathu ត្រូវបាន​ជន់​លិច ខណៈដែល​រថយន្ត​តូចៗ​នៅក្នុង​សង្កាត់ Chalong និង Wichit ក្នុងស្រុក Muang Phuket មិនអាច​ប្រើប្រាស់​បាន​។ ក្នុង​សង្កាត់​ពាណិជ្ជកម្ម​របស់​ភូ​កេ​ត កម្រិត​ទឹក​មិន​ខ្ពស់​ទេ ប៉ុន្តែ​មន្ត្រី​ត្រូវ​បិទផ្លូវ​ជា​បណ្តោះអាសន្ន​ដើម្បី​ការពារ​កុំឱ្យ​ទឹក​ហូរ​ចូល​ផ្ទះ​ក្បែរ​នោះ​។ សាលាក្រុង​ភូ​កេ​ត បាន​តាមដាន​ស្ថានការណ៍​យ៉ាង​ដិតដល់ ហើយ​មន្ត្រី​ត្រូវបាន​បញ្ជូនទៅ​អន្តរាគមន៍ ដើម្បី​បង្ហូរទឹក​ចូលទៅក្នុង​សមុទ្រ​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុមមន្ត្រី​បាន​រកឃើញ​ស្នាម​ប្រេះ​បន្ថែមទៀត​នៅលើ​ផ្លូវ Kathu – Patong រួមទាំង​ការស្ទះ​ដែល​បណ្តាលមកពី​ការបាក់​ដី​។ យ៉ាងណាមិញ ការងារ​ជួសជុល​ត្រូវបាន​ពន្យារពេល​ដោយសារ​ភ្លៀង​ធ្លាក់​។ យានជំនិះ​ទាំងអស់​អាច​ផ្លាស់​ទី​ចុះ​ពី Patong ទៅ Kathu ប៉ុន្តែ​មានតែ​ម៉ូតូ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើដំណើ​រ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close