ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ទោ ហ្វាង ស៊ុនជៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម
ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍រវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ហ្វាង ស៊ុនជៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម នារសៀលថ្ងៃសក្រ ៧កេីត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។