អូស្ត្រាលី កំពុង​ប្រឈម​នឹង​វិបត្តិ​ទឹកជំនន់ ខណៈ​អាជ្ញាធរ​ព្រមាន​ពី​គ្រោះទឹកជំនន់​ភ្លាមៗ នៅ​តំបន់​ភាគ​អាគ្នេយ៍

​ស៊ីដនី​៖ អាជ្ញាធរ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អ្នកស្រុក​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូស្ត្រាលី ត្រូវបាន​ណែនាំ​ឲ្យ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះទឹកជំនន់​ដ៏​ធំ​រហូតដល់​ចុង​សប្តាហ៍ ដោយសារ​ចរន្ត​ទឹកទន្លេ​ដែល​ហូរ​បន្ត​រំកិល​ចុះក្រោម ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​ដ៏​អាក្រក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

A New South Wales State Emergency Service (SES) crew is seen in a rescue boat as roads are submerged under floodwater from the swollen Hawkesbury River in Windsor, northwest of Sydney, Monday, July 4, 2022. (Bianca De Marchi/AAP Image via AP)

​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់​តាំ​ពីថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ បាន​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​ទូទាំង​ភាគ​និរតី នៃ​រដ្ឋ​ដ៏​ធំ​បំផុត​របស់​អូស្ត្រាលី គឺ​រដ្ឋ ញូ សៅ​វែ​ល (New South Wales) ដោយ​កាត់ផ្តាច់​ទីប្រជុំជន​ជនបទ​ទាំងមូល ហើយ​តំបន់​វីត​បែ​ល (wheatbelt) បាន​រងគ្រោះ​ជា​លើក​ទី​ពីរ​ក្នុង​ខែវិច្ឆិកា​នេះ ដែល​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​រា​ប់​រយ​នាក់​។​

​កម្រិត​សីតុណ្ហភាព​បាន​បន្ត​ធ្លាក់ចុះ​ទាប នៅ​យូ​ហ្គោ​វ្វ្រា (Eugowra) ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ហើយ​អ្នកស្រុក​បាន​បន្ទោស​អាជ្ញា​ធរ ចំពោះ​ការ​ផ្តល់ជំនួយ​យឺតយ៉ាវ និង​មានការ​ពន្យារពេល​។ រហូតមកដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ (​ម៉ោង​ក្នុង​តំបន់​) ក្រុម​សង្គ្រោះបន្ទាន់​កំពុង​បន្ត​ស្វែងរក​បុរស​ពីរ​នាក់ ដែល​គេ​ជឿថា​បាន​បាត់​ខ្លួន​នៅក្នុង​ទឹកជំនន់​។​

​គួរ​បញ្ជាក់ថា ភាគ​ខាងកើត​នៃ​ប្រទេស​អូស្ត្រាលី ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ទឹកជំនន់​ញឹកញាប់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​បាតុភូត​អាកាសធាតុ ឡា​នី ណា (La Nina) ដែលជា​ធម្មតា​នាំមក​នូវ​ភ្លៀង​ធ្លាក់​ច្រើន​។ ហើយ​តំបន់​មួយចំនួន​ក៏ត្រូវ​ស៊ូទ្រាំ​នឹង​វិបត្តិ​ទឹកជំនន់​ដ៏​ធំ​ចំនួន​៤ ចាប់តាំងពី​ឆ្នាំ​២០២១​មកម្ល៉េះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close