ផូស៊ីលឆ្អឹងសត្វដាយណូស័រដំបូងគេ រកឃើញនៅកម្ពុជា
ផូស៊ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែង៧០ស.ម និងទទឹង២០ស.ម ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេ ដែលរកឃើញនៅកម្ពុជា។
តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។