សេដ្ឋកិច្ច​ប្រទេស​ថៃ កើនឡើង​ក្នុង​ល្បឿន​លឿន​បំផុត រយៈពេល​ជាង​មួយឆ្នាំ​នេះ

​បាងកក​៖ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ នា​ថ្ងៃ​ច័ន្ទ​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​កើនឡើង​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត ក្នុង​រយៈពេល​ជាង​មួយឆ្នាំ ដែល​ត្រូវបាន​ជំរុញ​ដោយ​ការ​រស់​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ និង​ការកើនឡើង​នៃ​ការប្រើប្រាស់​។​

​យោងតាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ​បានឱ្យដឹងថា សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​កើនឡើង ៤.៥ ភាគរយ​នៅក្នុង​ត្រីមាស​ទី​៣ ត្រឹម​ខែកញ្ញា នេះ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​កំពុង​ស្ថិតនៅ​លើផ្លូវ​ស្ទុះ​ងើបឡើង​វិញ​ជា​លំដាប់ ជាមួយនឹង​កំណើន​នៃ​វិស័យ​ទេសចរណ៍​ដ៏​សំខាន់​ដែល​ប្រមូល​ផ្តុំគ្នា បន្ទាប់ពី​រដ្ឋាភិបាល​បាន​លុបចោល​ការទប់ស្កាត់ COVID-19 ទាំងអស់​កាលពីដើមឆ្នាំ​នេះ ប៉ុន្តែ​ក៏មាន​ហានិភ័យ​នៃ​ការថយចុះ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​អតិផរណា​ខ្ពស់​។​

​រដ្ឋាភិបាល​បាន​និយាយថា សេដ្ឋកិច្ច​នឹង​កើនឡើង ៣.២ ភាគរយ​នៅ​ឆ្នាំនេះ ធៀប​នឹង​ការព្យាករណ៍​ពីមុន ចន្លោះ​ពី ២.៧ ភាគរយ​ទៅ ៣.២ ភាគរយ​។ រដ្ឋាភិបាល​ក៏បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២៣ នឹងមាន​ពី ៣ ទៅ​៤ ភាគរយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close