ក្រសួងទេសចរណ៍ស្នើដល់អ្នកទៅកម្សាន្តបុណ្យសមុទ្រនៅខេត្តកោះកុង ចូលរួមវាយតម្លៃការផ្តល់បដិសណ្ឋារកិច្ចរបស់មន្រ្តីនៅច្រកទ្វារអន្តរជាតិចាំយាម
នៅក្នុងសិក្ខាសាលាអបអរ ពិធីបុណ្យសមុទ្រលើកទី៧ អមជាមួយពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ គំរូតំបន់ឆ្នេរសមុទ្រកម្ពុជាប្រចាំឆ្នាំ២០១៨ និងជ័យលាភីឆ្នេរស្អាត (Beach Eco-Label) នៅខេត្តកោះកុង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រគល់នូវ Standy QR code ប្រព័ន្ធវាយតម្លៃបដិសណ្ឋារកិច្ចល្អច្រកទ្វារអន្តរជាតិចាំយាម ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលរួមធ្វើការវាយតម្លៃសេវាបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិចាំយាមបាន។
ការវាយតម្លៃនេះ គឺអាចធ្វើចំពោះ មន្ត្រីអន្តោប្រវេសន៍, មន្ត្រីចត្តាឡីសក្តិ, មន្ត្រីគយ ។ល។
គួរបញ្ជាក់ដែរថា សម្រាប់ពិធីបុណ្យសមុទ្រ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្តកោះកុង បានស្វែងរកការសម្របសម្រួល និងសហការជាមួយប្រទេសថៃ ដោយអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលទៅលេងបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ អាចឆ្លងទៅលេង ឬស្នាក់នៅខេត្តប្រទេសថៃជាប់នឹងខេត្តកោះកុងបាន ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។