ការឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ទីក្រុងប៉េកាំង បិទសាលារៀនដើម្បីទប់ស្កាត់
សិស្សនៅតាមខណ្ឌមួយចំនួនក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានចាប់ផ្តើមសិក្សាតាមអ៊ីនធឺណិតចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ដោយសារចំនួនករណីឆ្លង COVID-19 កើនឡើងខ្ពស់។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា នៅពេលដែលចំនួនករណីឆ្លង COVID-19 នៅក្នុងរដ្ឋធានីប៉េកាំង ក៏ដូចជាប្រទេសទាំងមូលបានកើនឡើង មន្ត្រីបានជំរុញឱ្យអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួនស្នាក់នៅក្នុងផ្ទះ។ សាលាមួយចំនួនក្នុងទីក្រុងប៉េកាំងអនុញ្ញាតឱ្យសិស្សរៀនតាមអ៊ីនធឺណិត ដូចជា Haidian, Dongcheng និង Xicheng។
ទីក្រុងប៉េកាំងបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៩៦២នគ៉ នៅថ្ងៃទី ២១ ខែវិច្ឆិកា កើនឡើងពី ៦២១ នៅថ្ងៃទី ២0 ខែវិច្ឆិកា។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៣ នាក់ហើយ។ មនុស្សជាច្រើន បានអនុញ្ញាតឱ្យធ្វើការពីផ្ទះ។ ហាងផ្សេងទៀតក្រៅពីលក់គ្រឿងទេសភាគច្រើនត្រូវបានបិទទ្វារ។
ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មីនៅទូទាំងប្រទេស ដោយការឆ្លងខ្លាំង កើតឡើងពីតំបន់ដូចជា Zhengzhou, Henan ដល់ Chongqing។ ប្រទេសនេះបានកត់ត្រាការឆ្លងក្នុងស្រុកថ្មីចំនួន 26,824 នៅថ្ងៃទី 20 ខែវិច្ឆិកា ដែលជិតដល់កម្រិតកំពូលនៃការរាតត្បាតប្រចាំថ្ងៃនៅក្នុងខែមេសា។
ក្នុងចំណោមទីតាំងនានា ក្វាងចូវ ដែលជាទីក្រុងភាគខាងត្បូងដែលមានប្រជាជនជិត ១៩ លាននាក់ កំពុងជួបប្រទះការផ្ទុះឡើងដ៏ធំបំផុត។ ថ្មីៗនេះ ទីក្រុងនេះបានចាប់ផ្តើមការបិទផ្លូវរយៈពេលប្រាំថ្ងៃនៅក្នុងស្រុក Baiyun ដោយបញ្ឈប់សេវាកម្មភោជនីយដ្ឋាន ក្លឹបរាត្រី និងរោងកុននៅតាមដងផ្លូវពាណិជ្ជកម្មសំខាន់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។