គ្រោះ​រញ្ជួយ​ដី នៅ​ឥណ្ឌូនេស៊ី ចំនួន​មនុស្ស​ស្លាប់ កើនឡើង​ដល់​ជាង ១៦០​នាក់​ហើយ​

​ហ្សា​កាតា​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក Kompas.com និង Detik.com បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​អភិបាលខេត្ត West Java លោក Ridwan Kamil ថា ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៦ រិច​ទ័​រ នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ចន្ទ បាន​កើន​ឡើងដល់ ១៦២​នាក់​។​

​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី​កម្រិត ៥.៦ រ៉ិ​ច​ទ័​រ​គឺ​នៅ​ជិត​ទីក្រុង Cianjur ក្នុង​ភ្នំ​ភាគ​ខាងលិច Java ប្រហែល​៧៥​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​ហ្សា​កាតា​។ តំបន់​នេះ​មាន​ប្រជាជន​ជាង ២.៥​លាន​នាក់​។​

​អភិបាលខេត្ត West Java លោក Ridwan Kamil បាន​និយាយ​នៅលើ Instagram ថា មនុស្ស ១៦២ នាក់​បាន​ស្លាប់ និង ៣២៦ នាក់​បាន​រងរបួស​។​

​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី (BNPB) នៅតែ​ដាក់​ចំនួន​អ្នកស្លាប់​ចំនួន ៦២ នាក់ ហើយ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក ២៥ នាក់​ដែល​គេ​ជឿថា​ជាប់​នៅក្រោម​គំនរ​បាក់បែក ហើយ​អ្នកនាំពាក្យ​បាន​និយាយថា ការស្វែងរក​នឹង​បន្ត​ពេញ​មួយ​យប់​។​

​លោក Ridwan បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ដោយសារ​អគារ​ជាច្រើន​បាន​ដួលរលំ ចំនួន​អ្នកស្លាប់​អាច​កើនឡើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close