ភាពតានតឹង អាច ជម្រុញឲ្យ អ៊ុយក្រែន អាចនឹងវាយប្រហារ រុស្ស៊ី

សារព័ត៌មាន TASS របស់រុស្ស៊ី នៅថ្ងៃទី១៤ ខែធ្នូ បានដកស្រង់សម្តី មន្ត្រីរុស្ស៊ី នៅក្នុងអង្គការ OSCE (កិច្ចសហប្រតិបត្តិការសន្តិសុខអឺរ៉ុប) លោក Alexander Lukashevich បានឲ្យដឹងថា តំណាងតំបន់ស្វ័យត Donetsk និង Lugansk បានព្រមានថា អ៊ុយក្រែនបានឡើងគម្រោងវាយប្រហារទៅលើប្រទេសរុស្ស៊ី ។

ប្រភពព័ត៌មានបានឲ្យដឹងថា ភាពតានតឹងរវាងអ៊ុយក្រែន នឹងរុស្ស៊ីកាន់តែខ្លាំងឡើង អ៊ុយក្រែនមិនមានសញ្ញាធ្វើឲ្យល្អប្រសើរនោះឡើយ មានតែជម្រុញឲ្យកាន់តែតានតឹងឈានដល់សង្គ្រាម ។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Alexander Fomin បានបញ្ជាក់ថា បណ្តាញទំនាក់ទំនងត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់សកម្មភាពគ្រោះថ្នាក់កើតឡើង ។

ជាមួយគ្នានេះ អាមេរិកបានស្នើឲ្យរុស្ស៊ីដោះលែងនាវារបស់អ៊ុយក្រែន៣គ្រឿង និងនាវិក២៤នាក់ ប៉ុន្តែភាគីរុស្ស៊ីមិនយល់ព្រមនោះឡើយ ហើយរុស្ស៊ី ចង់មានជំនួបពិភាក្សាទ្វេភាគីជាមួយអាមេរិកលើបញ្ហាទាំងនេះ ។

អ៊ុយក្រែនបានត្រៀមលក្ខណៈនៅក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ។ រដ្ឋាភិបាលទីក្រុងគីវ បានស្នើដល់អឺរ៉ុប ណាតូ បញ្ជូនកម្លាំងទៅកាន់ដែនសមុទ្រខ្មៅ ជួយការពារដល់ប្រទេសអ៊ុយក្រែន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close