រដូវរងា​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព​របស់​រុស្ស៊ី ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

​នៅលើ​ពិភពលោក មានតែ​ទាហាន​រុស្ស៊ី ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​ធ្វើសង្គ្រាម ក្នុង​សីត​ណ្ហ​ភាព​ត្រជាក់​បំផុត ។ ទាំងនោះ​ហើយ​បានជា​ប្រទេស​អ៊ុយ​ក្រែ​ន​បារម្ភ​ពេល​រដូវរងា​ឈានចូល​មកដល់​។​

KK-pesäke 100m ryssistä n. 5 km Lemetistä pohjoiseen.

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី ២២​ខែវិច្ឆិកា បានប្រកាសថា រុស្ស៊ី​កំពុងតែ​ប្រើប្រាស់ រដូវរងា ដូចជា​អាវុធ បំ​ផ្លិត​បំផ្លាញ​ទ្រង់ទ្រាយ​ធំ ដោយ​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​របស់​ទីក្រុង​គៀវ​។​

​លោក Zelensky បាន​ថ្លែង​តាមរយៈ​វីដេអូ​ក្នុងអំឡុង​កិច្ចប្រជុំ​របស់​សមាគម​អភិបាលក្រុង​បារាំង ថា​«​វិមាន​ក្រឹម​ឡាំង​ចង់​ប្រែក្លាយ​ភាព​ត្រជាក់​នៃ​រដូវរងា​ទៅជា​អាវុធ​នៃ​ការបំផ្លិចបំផ្លាញ​ដ៏​ធំ​។ ដើម្បី​រស់នៅក្នុង​រដូវ​រងា​នេះ ក៏ដូចជា រារាំង​រុស្ស៊ី​ពី​ការ​បង្វែរ​ភាព​ត្រជាក់​ទៅជា​ឧបករណ៍​នៃ​ការចុះចាញ់ ដូច្នេះ​យើង​ត្រូវការ​របស់​ជាច្រើន​»​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន​បានស្នើ​ដល់​បារាំង បញ្ជូន​ម៉ាស៊ីនភ្លើង ក៏ដូចជា​សេវាកម្ម​បន្ទាន់​មួយចំនួន មាន​សុខាភិបាល​ជាដើម​។​

​ក្នុងពេល​នេះដែរ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បាន​សន្យាថា​នឹង​បង្កើត​ជម្រក​បណ្តោះអាសន្ន ដើម្បី​ផ្តល់​កំដៅ និង​ទឹក ដល់​ប្រជាជន ហើយ​បាន​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​សន្សំ​ថាមពល​ទុក​សម្រាប់​ប្រើប្រាស់ ខណៈដែល​រដូវរងា​ដ៏​អាក្រក់​បានកើត​ឡើង ចំពេល​មានការ​វាយប្រហារ​មិន​ឈប់ឈរ​របស់​រុស្ស៊ី បង្ក​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់ខ្លួន​។​

​ក្នុង​សុន្ទរកថា​ជា​វីដេអូ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​គូសបញ្ជាក់ថា «​មជ្ឈមណ្ឌល​បណ្តោះអាសន្ន ឬ invincibility centres» ពិសេស​មួយ នឹង​ត្រូវបាន​បង្កើតឡើង​នៅ​ជុំវិញ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ផ្តល់​អគ្គិសនី កំដៅ ទឹក អ៊ីនធឺណិត ការតភ្ជាប់​ទូរស័ព្ទ​ចល័ត ឱសថស្ថាន ដោយ​មិន​គិតថ្លៃ និង​បម្រើការ​២៤​ម៉ោង​»​។​

​លោក ហ្សេ​លេន​ស្គី បាន​បន្ថែមថា «​ប្រសិនបើ​ការវាយប្រហារ​ដ៏​ធំ​របស់​រុស្ស៊ី​កើតឡើង​ម្តងទៀត ហើយ​ថាមពល​ច្បាស់​ថា​នឹងមិន​ត្រូវបាន​ស្តារឡើងវិញ ក្នុង​រយៈពេល​ជាច្រើន​ម៉ោង​នោះ invincibility centres នឹង​ដំណើរការ​ជាមួយនឹង​សេវាកម្ម​សំខាន់ៗ​ទាំងអស់​ខាងលើនេះ​»​។​

​គួរ​បញ្ជាក់ថា តាម​របាយការណ៍​អ៊ុយ​ក្រែ​ន ការវាយប្រហារ​របស់​រុស្សី បាន​ផ្តាច់​ថាមពល​រយៈពេល​យូរ​សម្រាប់​អ្នកប្រើប្រាស់​រហូតដល់ ១០​លាន​នាក់ ក្នុងពេល​តែមួយ ខណៈ​ប្រតិបត្តិ​ករ​បណ្តាញ​អគ្គិសនី​ជាតិ អះអាងថា ការខូចខាត​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close