វៀតណាម ចុះ​ត្រជាក់​ខ្លាំង នៅ​ភាគ​ខាងជើង ចាប់​ពីថ្ងៃ​អង្គារ​សប្តាហ៍​នេះ​

​ហាណូយ​៖ អ្នកជំនាញ​អាកាសធាតុ​បាន​និយាយថា តំបន់​វាលទំនាប​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម រួមទាំង​ទីក្រុង​ហាណូយ នឹង​ឃើញ​សីតុណ្ហភាព​ធ្លាក់ចុះ​ដល់ ១២ អង្សា​សេ​នៅពេល​យប់ ខណៈដែល​អាកាសធាតុ​ត្រជាក់​បាន​បោកបក់​ចូលមកក្នុង​តំបន់​នេះ ចាប់ពី​យប់​ថ្ងៃ​អង្គារ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​តំបន់​នេះ​នឹង​នៅតែមាន​ពន្លឺ​ថ្ងៃ និង​ស្ងួត នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ប៉ុន្តែ​ចាប់ផ្តើម​ពី​យប់​ថ្ងៃ​អង្គារ​ខាងមុខ ភាព​ត្រជាក់​នឹង​នាំមក​នូវ​ភ្លៀង​ធ្លាក់ ដោយមាន​ភ្លៀង​ធ្លាក់​រហូតដល់ ១០០​មី​លី​ម៉ែត្រ ក្នុង​រយៈពេល ២៤​ម៉ោង នៅក្នុង​តំបន់ភ្នំ​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការព្យាករណ៍​វា​រី​អគ្គីសនី​ឧតុនិយម​។​

​សេវាកម្ម​ព្យាករណ៍​អាកាសធាតុ​របស់​អាមេរិក AccuWeather បាន​និយាយថា សីតុណ្ហភាព​ទីក្រុង​ហាណូយ​នឹងមាន​ប្រហែល ២១ ដល់ ៣២ អង្សា​សេ នៅ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ មុនពេល​ធ្លាក់ចុះ​ពី ១៣ ដល់ ២៣ អង្សា​សេ នៅ​ថ្ងៃ​ពុធ ពី ១២ ដល់ ២៧ អង្សា​សេ ហើយ​នៅ​ថ្ងៃ​សុក្រ​នឹង​ង​កើនឡើង​បន្តិច​ម្តងៗ ពី ១៧ ដល់ ២១ អង្សារ ឆ្ពោះទៅ​ថ្ងៃអាទិត្យ​។​

​ទីតាំង​ដែលមាន​កម្ពស់​ខ្ពស់​ដូចជា​ទីប្រជុំជន Sa Pa របស់ Lao Cai នឹង​ឃើញ​សីតុណ្ហភាព​ធ្លាក់ចុះ​បន្តិច​ម្តងៗ នៅ​ចុង​សប្តាហ៍ ដោយ​ឈាន​ពី ៨ ដល់ ១២​អង្សា​សេ នៅ​ថ្ងៃ​សុក្រ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close