អាជ្ញាធរ​ជាតិ​ព្រះវិហារ បញ្ចប់​គម្រោង​ជួសជុល​ជណ្តើ​បុរាណ​ខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាល​ទី​៣

​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានបញ្ចប់​គម្រោង​ជួសជុល​ជណ្តើ​បុរាណ​ខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាល​ទី​៣ ក្រោម​ជំនួយ​ថវិកា​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដើម្បី​អភិរក្ស​សម្បត្តិ​វប្បធម៌ កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖
១. អភិរក្ស​និង​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង​ពី​ថ្នាក់​ទី​៦ ដល់ទី​៧
២. អភិរក្ស​និង​ជួសជុល​ចម្លាក់​តោ​ចំនួន ២
៣. រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ខាងក្រោម​កាំជណ្តើរ​និង​សងខាង​ជ​ណ្តេ​ី​រ​បុរាណ​
៤. ផ្សព្វផ្សាយ​កម្មវិធី​អប់រំ​បេ​តិក​ភ័​ណ្ឌ​ដល់​សិស្សសាលា​។​

​សូមបញ្ជាក់ថា​៖ ដំណាក់កាល​ទី​១ (​ឆ្នាំ​២០១៨-២០១៩) អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​សិក្សា​និង​វិភាគ​ហានិភ័យ​ផ្នែក​ស្ថាបត្យកម្ម​នៃ​ជណ្តើរ​បុរាណ​ខាងជើង​ទាំងមូល ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា សិក្សា​និង​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ សាកល្បង ជួសជុល​និង អភិរក្ស​ជណ្តើរ​ថ្នាក់​ទី​៥ និង​ចម្លាក់​តោ​ចំនួន​មួយ​។ ចំណែកឯ ដំណាក់កាល​ទី​២ (​ឆ្នាំ​២០២០-២០២១) បាន​អភិរក្ស​និង​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង ពី​ថ្នាក់​ទី​២ ដល់ទី​៤ អភិរក្ស​និង​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រវែង ៩ ម អភិរក្ស​និង​ជួសជុល​ចម្លាក់ តោ​ចំនួន ១ និង​គុជ​សីហ៍​ចំនួន ១​។​

​អជ្ញាធរ​ជាតិ​ព្រះវិហារ នឹង​បន្ត​អនុវត្ត​គម្រោង​ដំណាក់កាល​ទី​៤ រយៈពេល​ពីរ​ឆ្នាំ (២០២២ ដល់​២០២៤) ដើម្បី​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង​ប្រាសាទព្រះវិហារ ពី​ថ្នាក់​ទី​១១ ដល់​១៤ ក្រោម​ជំនួយ​ថវិកា​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដើម្បី​អភិរក្ស​សម្បត្តិ​វប្បធម៌​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close