មេព្រៃខេត្តមណ្ឌលគិរីចាប់ឡានដឹកឈើរបស់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ជាថ្នូរនិងទឹកប្រាក់ ?

(ខេត្តមណ្ឌលគិរី)៖ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់អាងស្បែកដឹកឈើល្មើសច្បាប់ត្រូវបានសមត្ថកិច្ចមេព្រៃឃាត់បានមួយដង្ហើមចង្រិតក៏ដោះលែងវិញយ៉ាងរលូននិងអាកំបាំងក្រោយពីមានការអន្តរាគមន៍ដល់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនិងលោកប្រធានមន្ទីរកសិកម្ម ករណីមិនធម្មតានេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នៅចំណុច ភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី ។

តាមប្រភពព័ត៌មានបានឱ្យដឹងថាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសដឹកឈើនោះប្រើប្រាស់រថយន្តម៉ាកសាំងយ៉ុងពណ័សពាក់ផ្លាកលេខភ្នំពេញ២w៦៦២០ដឹកឈើប្រណីតពេញប្រៀបស្ទើរជារៀងរាល់ថ្ងៃ ចេញពីទីរួមខេត្តមណ្ឌលគិរី​ មកដល់ចំណុចខាងលើត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើឃាត់ ធ្វើការត្រួតពិនិត្យ បន្ទាប់ពីសួរនាំអ្នកបើកបររថយន្តដឹកឈើប្រាប់ថាឈើដែលខ្លួនដឹកនេះជារបស់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ពាក់ផ្កាយ២ឈ្មោះ​ធឿន​។

ប្រភពបានបន្តទៀតថា​ ក្រោយពីសួរនាំអ្នកបើកបររថយន្តរួចក៏មានការអន្តរាគមន៍ខ្វាត់ខ្វែងមួយសន្ទុះក្រោយមកក៏សមត្ថមន្ត្រីរដ្ឋបាលព្រៃឈើធ្វើការដោះលែងដោយឥតលក្ខខណ្ឌនិងសំងាត់បំផុត៕

ទាក់ទិននឹងករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានឱ្យដឹងថាកំពុងឱ្យមន្ត្រីជំនាញនាំយករថយន្តដឹកឈើទៅរក្សាទុកនៅកន្លែង។ ប៉ុន្តែ​ជាក់ស្ដែងរថយន្តដឹកឈើខាងលើនេះត្រូវបានធ្វើការដោះលែងបាត់ទៅហើយនេះបើតាមការអះអាងរបស់មន្ត្រីតូចតាចនៅកន្លែងកេីតហេតុ។ក្រុមអ្នកដានដានបទល្មេីសព្រៃឈេីនៅក្នុងខេត្តមណ្ឌលគិរីបានដាក់ការសង្ស័យទៅនិងការដោះលែងវត្តុតាងបទល្មេីសទាំងនេះអាចដំណេីរការបានដោយរលូនបែបនេះប្រហែលជាលោកអុំ វណ្ណសុភក្រ្ត័ នាយខណ្ឌរដ្ឌបាលព្រៃឈើដ៏មានឥទ្ធិពលក្នុងអាណាចក្រមណ្ឌលគិរីខ្លាចអំណាចលោកប៉េអុឹមផ្កាយ២ឈ្មោះធឿនឬក៏មាននិយាយត្រូវរ៉ូវគ្នាយ៉ាងណាបានជាបណ្តែតបណ្តោយអោយរថយន្តនិងឈើប្រណិតចេញទៅយ៉ាងស្រួលបែបនេះ។ពាក់ពន្ធ័និងការចោទប្រកាន់ពីការដោះលែងវត្តុតាងបទល្មើសខាងលើខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកអុំ វណ្ណសុភក្រ្ត័ កាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨ដោយទូរសព្ឌ័តេចូលគ្មានអ្នកទទួល។ដោយឡែកលោកសុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគីរីមិនអាចសុំការបំភ្លឺបានឡើយដោយទូរសព្ឌ័មិនអាចទាក់ទងបាន។ពាក់ពន្ឌ័និងការដោះលែងវត្តុតាងបទល្មើសខាងលើនេះគួរណាស់លោកកែវ អូម៉ាលីស្យ ប្រតិភូរាជរាដ្ឌាភិបាលទទួលបន្ទុករដ្ឌបាលព្រៃឈើបើកការសើុបអង្កេតអោយបានសិីុជម្រៅទៅលើលោកអុំ វណ្ណសុភក្ត្រ័ នាយខណ្ឌរដ្ឌបាលព្រៃឈើខេត្តមណ្ឌលគិរីពីថ្នូរនិងការដោះលែងរថយន្តនិងឈើប្រណិតកាលពីព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨អោយសុីជម្រៅកុំអោយជិះសេះលែងដៃរបៀបនេះទៀត ?។

គួររំលឹកផងដែរថានៅក្នុងអាណាចក្រខេត្តមណ្ឌលគិរីរយះពេលប៉ុន្មានថ្ងៃនេះនៅតាមច្រកណាំលៀហៅច្រកអម្ពិលនិងច្រកឡេបាឃេឈ្មួញកំពុងសំរុកដឹកឈើចេញទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងក្នុងមួយយប់ៗមិនក្រោមពី៤៥ទៅ៦៥រថយន្តឡើយនេះមិនគិតតាមច្រកផ្សេងៗផង។អច៊ឹងហើយបានជាសមត្តកិច្ចនៅតាមច្រកនិមួយៗធ្វេីមានធ្វេីបានពីការយកលុុយពីរការដឹកឈើsix៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close