ក្រសួង​ប្រៃសណីយ៍ និង​JICA ចុះហត្ថលេខា​លើ “​គម្រោង​លើកកម្ពស់​ភាព​ធន់ នៃ​សន្តិសុខ​សាយ​ប័​រ​”

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជំនួយ​បច្ចេកទេស រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(Japan International Cooperation Agency – JICA) ស្តីពី “​គម្រោង​លើ​កម្ពស់​ភាព​ធន់​នៃ​សន្តិសុខ​សាយ​ប័​រ – Project for Improvement of Cyber Resilience ” នៅ​ទីស្តីការក្រសួង​។

​គម្រោង​នេះ មាន​គោលដៅ​សំខាន់ៗ ចំនួន​៣ រួមមាន​៖ (១) ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ក្នុង​ការផ្តល់សេវា​របស់​ក្រុម​ឆ្លើយតប​ឧប្បត្តិហេតុ​សន្តិសុខ​សាយ​ប័​រ (២) លើកកម្ពស់​សកម្មភាព​សន្តិសុខ​សាយ​ប័​រ​របស់​អង្គភាព​និង​អ្នកពាក់ព័ន្ធ និង (៣) ផ្តល់​ធាតុ​ចូល​សម្រាប់​រៀបចំ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​និង​ស្តង់ដា​ដើម្បី​ពង្រឹង​សន្តិសុខ​សាយ​ប័​រ ដើម្បី​សម្រេចបាន​គោលដៅ​រួម​ក្នុងការ​លើកកម្ពស់​ភាព​ធន់​នៃ​សង្គម​ឌីជីថល​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close