ក្រសួងសុខាភិបាល បន្ត​ក្រើនរំលឹក​ដល់​មូលដ្ឋាន​សុខាភិបាល​ឯកជន ស្តីពី​ការគ្រប់គ្រង​ការប្រកប​វិជ្ជាជីវៈ ក្នុង​វិស័យ​សុខាភិបាល​

​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២២​នេះ បានធ្វើ​ការណែនាំ​ក្រើនរំលឹក ជា​បន្តបន្ទាប់​ដល់​មូលដ្ឋាន​សុខាភិបាល​ឯកជន ស្តីពី​ការគ្រប់គ្រង​ការប្រកប​វិជ្ជាជីវៈ ក្នុង​វិស័យ​សុខាភិបាល​។ ប៉ុន្តែ​ក្រសួង សង្កេតឃើញថា មូលដ្ឋាន​សុខាភិបាល​មួយចំនួន ពុំទាន់​បាន​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ច្បាប់​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ក្នុង​ការផ្តល់សេវា​សុខាភិបាល ជូន​ដល់​អ្នកជំងឺ​នៅក្នុង​មូលដ្ឋាន​សុខាភិបាល​ឯកជន​។

​ក្នុងន័យនេះ​ក្រសួងសុខាភិបាល សូម ឯកឧត្តម លោកជំទាវ ធ្វើការ​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ឱ្យ​ចុះ​ត្រួតពិនិត្យ តាមដាន និង​ចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់​បំផុត​ចំពោះ​អ្នកផ្តល់​សេវា សុខាភិបាល និង​ម្ចាស់​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ទាំងឡាយណា​ដែល​មិនបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ស្ដីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ច្បាប់​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជ​- សាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​។​

​អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ ណែ​នាំឱ្យ​មន្ទីរ​សុខាភិបាល​ពង្រឹង​ក្នុង​ការផ្តល់សេវា​សុខាភិបាល នៅក្នុង​មូលដ្ឋាន​សុខាភិបាល​ឯកជន​តាមច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close