តោះ​! មក​ដឹង​អំពី ស្វា​ក្តាម ដែលមាន​ស្ទើ​តែ​ទូទាំង​តំបន់​នៃ​ប្រទេស​កម្ពុជា​

​ស្វា​ក្តាម (Macaca fascicularis ) ឈ្មោះ​អង់គ្លេស​៖ Common Long-tailed Macaque៖ ស្វា​ក្តាម​អាច​ផ្លាស់ប្តូរ​ព័ណ៌​ពី​ដំណាក់កាល​សំខាន់ៗ​ពី​ព័ណ៌​ប្រផេះ​លាយ​ត្នោត និង​ព័ណ៌​ក្រហម​ភ្លឺ​។ ចំពោះ​ការផ្លាស់ប្តូរ​ព័ណ៌​នេះ​មានការ​ប្រែប្រួល​ទៅតាម​អាយុ ភេទ និង​ទីតាំង​រស់នៅ​របស់​វា​។ ស្វា​ក្តាម​មាន​កន្ទុយ​វែង​ជាងគេ​ក្នុងចំណោម​ប្រភេទ​ស្វា​នានា​នៅ​ទ្វីបអាស៊ី​។

ស្វា​ក្តាម​រស់នៅក្នុង​តំបន់​ព្រៃ​ស្ទើ​គ្រប់​ប្រភេទ​ក្នុងនោះ​រួមមាន​៖ ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ឬ​ស្សី តំបន់​វាលភក់ ព្រៃ​លិច​ទឹក ព្រៃកោងកាង ឆ្នេ​ខ្សាច់ និង​តាម​ឆ្នេរ​កោះ ជាដើម​។ ចំណី​របស់​វា​រួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ និង​ត្រួយ​ឈើ​ជាដើម​។ ប្រភេទ​នេះ​មាន​ស្ទើ​តែ​ទូទាំង​តំបន់​នៃ​ប្រទេស​កម្ពុជា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close