បេក្ខជនមានបញ្ហាសុខភាព៣១នាក់ គ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩​ នៅថ្ងៃទី​១​នៃការប្រឡងបាក់ឌុប

បើតាមក្រសួងអប់រំ យុវជន និង​កីឡាបានឲ្យដឹងថា នៅថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាលពីម្សិលមិញ មានបេក្ខជន អវត្តមានចំនួន ២ ៣៤០នាក់ ស្រី១ ០២៨នាក់ មានបញ្ហា សុខភាព៣១នាក់ ដែលក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍ កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។

បេក្ខជនដែលមានបញ្ហាសុភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ ពីមានអាការៈធូរស្រាល។ ដោយឡែក បេក្ខជនពីរនាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះមួយនាក់បាន​ត្រឡប់មកប្រឡងវិញ ក្រោយទទួលបានការព្យាបាល។ក្នុង នោះ អនុរក្សចំនួន១នាក់ មានបញ្ហាសុខភាព ប៉ុន្ដែអាចបន្តការងាររហូតដល់បញ្ចប់ការប្រឡងថ្ងៃទី១។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ (ស្រី៦៨ ៧៧១នាក់ ) មាន២២១មណ្ឌល ដែល​ត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយ​គណៈ​មេ​ប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះ​ប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទ​ដែល​ជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេត​ការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close