កម្ពុជា អាចមានភ្លៀងធ្លាក់ពីតិចតួច ចាប់ពីថ្ងៃទី៧-១៣ ខែធ្នូ!
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៧-១៣ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងបានបញ្ជាក់ថា ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។
ដោយក្នុងសប្តាហ៍នេះ អាចមានភ្លៀងធ្លាក់តិចតួច លើកលែងតែនៅរាជធានីភ្នំពេញ ខេត្តភាគខាងក្រោម ដែលភ្លៀងអាចធ្លាក់ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។