វត្តមាន​នៃ​កូន​សត្វ​ខ្ទីង​ជាច្រើន ក្នុង​តំបន់ការពារធម្មជាតិ គឺជា​ក្តីសង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និង​សម្រាប់​ជីវៈចម្រុះ​ពិភពលោក​

​សត្វ​ខ្ទីង​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក​។​

​គេ​នៅ​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់​ថា នៅ​កម្ពុជា​នៅសល់​សត្វ​ខ្ទីង​ចំនួន​ប៉ុន្មាន​នៅឡើយ​នោះទេ​។ ប៉ុន្តែ​យោងតាម ទិន្នន័យ​ទទួលបាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ និង​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ចុះ​ល្បាត​នៅតាម​តំបន់ការពារធម្មជាតិ​នានា​បានឱ្យដឹងថា សត្វ​ខ្ទីង​មាន​វត្តមាន​នៅតាម​តំបន់ការពារធម្មជាតិ​ផ្សេងៗ​។

​វត្តមាន​នៃ​កូន​សត្វ​ខ្ទីង​ជាច្រើន​ក្នុង​តំបន់​ការពារ ធម្មជាតិ គឺជា​ក្តីសង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និង​សម្រាប់​ជីវៈចម្រុះ​ពិភពលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close