កូឡុំប៊ី៖ ករណីរអិលបាក់ដីកប់ឡានក្រុង សម្លាប់មនុស្ស ៣៤នាក់
បូហ្គោតា៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃចន្ទទី៥ ខែធ្នូ ឆ្នាំ២០២២ថា មនុស្សយ៉ាងហោចណាស់ ៣៤នាក់បានស្លាប់នៅពេលដែលការរអិលបាក់ដីបានកប់ឡានក្រុងមួយ នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី ។
ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (UNGRD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យ បានបុកលើរថយន្តក្រុងនៅលើផ្លូវរវាងភូមិ Pueblo Rico និង Santa Cecilia ក្នុងខេត្ត Risaralda ដែលមានចម្ងាយប្រហែល ២៣០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី បូហ្គោតា ។
ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយដីភក់ ដើម្បីរកអ្នកនៅរស់ ហើយអាជ្ញាធរបាននិយាយថា មនុស្ស៩ នាក់ត្រូវបានជួយសង្គ្រោះនៅរស់។ អភិបាលខេត្ត Risaralda លោក Victor Tamayo បាននិយាយថា ម្នាក់ក្នុងចំណោមនោះ ក៏មានក្មេងស្រីអាយុ ៧ឆ្នាំដែលត្រូវបានគេរកឃើញថា ជាប់នឹងម្តាយដែលបានស្លាប់។
ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានពណ៌នាឧប្បត្តិហេតុថា ជាសោកនាដកម្ម តាមរយៈសារ Twitter ។ លោក Petro បាននិយាយដោយសន្យាគាំទ្រពីរដ្ឋាភិបាលជាតិថា៖ «សាមគ្គីភាពជាមួយក្រុមគ្រួសារជនរងគ្រោះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។