បើកត្រាក់ទ័រព្យួរដី ជាន់ចំមីនតោនផ្ទុះ បណ្តាលឱ្យជនយុវជនរងរបួសធ្ងន់ នៅក្រុងសំរោង
ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ មានករណីផ្ទុះមីនតោន នៅភូមិជ្រឹងកើត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ, បានបណ្តាលឱ្យជនយុវជនឈ្មោះ រ៉ូ គ អាយុ២២ឆ្នាំ ភេទប្រុស បានរងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។