មនុស្ស ១៥៥​នាក់ រងរបួស​ធ្ងន់​ស្រាល ករណី​រថភ្លើង​បុក​កន្ទុយ​គ្នា នៅ​ប្រទេស​អេ​ស្ប៉ា​ញ

​បា​សេ​ឡូ​ណា​៖ សេវា​សង្គ្រោះបន្ទាន់ និង​ក្រុមហ៊ុន​ផ្លូវដែក​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ឲ្យ​ដឹងថា មនុស្ស ១៥៥​នាក់​បាន​រងរបួស​ស្រាល​កាលពី​ថ្ងៃ​ពុធ ទី​៧ ខែធ្នូ ឆ្នាំ ២០២២ ក្នុង​ហេតុការណ៍​រថភ្លើង​មួយ​ខ្សែ បាន​បុក​ជាមួយ​ផ្នែក​ខាងក្រោយ​នៃ​រថភ្លើង​មួយទៀត នៅឯ​ស្ថានីយ៍​មួយ​នៅ​ជិត​ទីក្រុង​បា​សេ​ឡូ​ណា​។​

​អ្នកនាំពាក្យ​សម្រាប់​សេវា​សង្គ្រោះបន្ទាន់​ក្នុង​តំបន់​បាន​និយាយថា ភាគច្រើន​នៃ​អ្នករងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៨​ព្រឹក នេះ​បានទទួល​រងរបួស​ស្រាល ខណៈដែល​ប្រាំ​នាក់​ទៀត​ស្ថិតក្នុង​ស្ថានភាព​មធ្យម​។​

​អង្គភាព​ពេទ្យ​ចំនួន​១៨ ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​កើត​ហេតុដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១០​គីឡូម៉ែត្រ​ស្ថិត​ភាគ​ខាងជើង​នៃ​ទីក្រុង​បា​សេ​ឡូ​ណា​ប្រទេស​អេ​ស្ប៉ា​ញ នេះ​បើតាម​ប្រភព​ដដែល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close