សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន1000គ្រួសារ …………….

នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨​ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកមកពីឃុំចំនួន៤ឃុំ និងក្រុងព្រះសីហនុ មួយសង្កាត់ផងដែរ ដែលមានចំនួន​ ១,០០០​ គ្រួសារ ។

ទាំងនេះជាអំណោយមនុស្សធម៌របស់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា តាមរយ:សាខាកាកបាទក្រហមខេត្តព្រះសីហនុ។

លោក DONG DING CHENGប្រធានសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជាមានប្រសាសន៏ថា៖សមាគមជួយបំពេញរាល់សំណូមពរ និងជួយគ្នាក្នុងគ្រាលំបាកហើយប្តេជ្ញាលើកកម្ពស់រក្សាទំនាក់ទំនងនិង សហការជាមួយកម្ពុជាឲ្យកាន់តែរីកចំរើននិងលើកស្ទួយជីវភាពប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើងដូចគ្នា ក្នុងការរួមចំណែកការងារមនុស្សធម៌ ។

ឯកឧត្តម​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងសហការី ដែលបាននាំអំណោយមនុស្សធម៌របស់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា តាមរយះសាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋក្រីក្រ។

ជាមួយនេះ ឯកឧត្តម យន្ត មីន បានពាំនាំប្រសាសន៍របស់សម្តេចប្រធានផ្តាំផ្ញើចំពោះប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់បញ្ហាសុខភាព-អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃការបង្ការជំងឺឆ្លងនានា ចូលរួមគោរពច្បាប់ចរាចរណ៍លុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹងអំពើហិង្សា ល្បែងស៊ីសងគ្រប់ប្រភេទ ដែលអាចបង្កឱ្យមានអសន្តិសុខក្នុងសង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close