អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់៖ ក្រសួង សូម​បងប្អូន​បង្កើន​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១៤ – ២០ ខែធ្នូ ឆ្នាំ​២០២២​។​

​ក្រសួង​បញ្ជាក់ថា ក្នុង​មួយ​សបា្តហ៍​ខាងមុខ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) និង​ខ្យល់មូសុង​ឦ​សាន្ត​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣១ °C
* សីតុណ្ហភាព​អប្បបរមា នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​១៦-១៩ °C នៅ​បណ្តា​ខេត្ត​មួយចំនួន​៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់​ខេត្តបាត់ដំបង​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៩ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* សីតុណ្ហភាព​អប្បបរមា នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី ១៦-១៨ °C នៅ​បណ្តា​ខេត្ត​មួយចំនួន​៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

៣៖ តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២១ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* សីតុណ្ហភាព​អប្បបរមា នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី ១៨-២០°C​។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​រលក​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

​ក្រសួង​អំពាវនាវ​ដល់​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ និង វីរៈ​កងទ័ព​ដែល​រស់នៅ​និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាព​ឦ​សាន្ត ព្រមទាំង​ប្រជា​នេសាទ សូម​បង្កើន​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព ចំពោះ​ស្ថាន​ភាពចុះ​ត្រជាក់​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close