ពលរដ្ឋកូរ៉េខាងជើង ជាង១០០០នាក់បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៨
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី១៨ខែធ្នូ ដោយដកស្រងរបាយការណ៍របស់ ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បញ្ចាក់ថា ពលរដ្ឋកូរ៉េខាងជើង ជាង១០០០នាក់បាន ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០១៨។ ចំនួនជនភៀសខ្លួនប្រហាក់ប្រហែល និងឆ្នាំ២០១៧។
តាមតួលេខ ពីក្រសួងបង្រួបបង្រួមជាតិ កូរ៉េខាងត្បូង បានផ្សាយថា ចំនួនពលរដ្ឋកូរ៉េខាង
ជើង បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង មាន១០៤២នាក់ ក្នុងរយៈពេល ពិខែមករាដល់ចុងខែវិច្ឆិកា ។ ចំណែកតួលេខ កាលពីឆ្នាំ២០១៧មាន១០៤៥នាក់ ។
មានប្រសាសទៅកាន់ក្រុមអ្នកសារព័ត៌មាន មន្ត្រីក្រសួងឯកភាពជាតិ កូរ៉េខាងត្បូង មួយរូបបានបញ្ជាក់ថា «ចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង ឡើងកាន់តំណែងកាលពីឆ្នាំ ២០១២មកទលពេលនេះ មានពលរដ្ឋ ប្រមាណ១០០០ទៅ១៥០០នាក់បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង ជារៀងរាល់ឆ្នាំ »។
តាមក្រសួងឯកភាពជាង គិតដល់ចុងខែវិច្ឆិកា ចំនួនពលរដ្ឋកូរ៉េខាងជើង ទៅរស់នៅកូរ៉េខាងត្បូង មាន៣២.៣៨១នាក់ ។ នៅពេលនេះក្រោមទំនាក់ទំនងប្រទេសទាំងពីរប្រសើរឡើង រដ្ឋាភិបាលកូរ៉េខាងត្បូង បានអនុញ្ញាត្តិ ឲ្យបន្តផ្តល់ជំនួយ ដល់ ពលរដ្ឋកូរ៉េខាងជើង ។ កាលពីឆ្នាំ២០១៧ កូរ៉េខាងត្បូង បានផ្ទល់ជំនួយដល់កូរ៉េខាងជើង គិតជាទឹកប្រាក់ ៨លានដុល្លារអាមេរិក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។